Pages

ខ្លាយំ




គ្រឿងផ្សំ
  • សាច់គោជាប់ខ្លាញ់ ៣០០ ក្រាម
  • ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
  • ទឹកត្រី ១ ស្លាបព្រាកាហ្វេ
របៀបធ្វើ
  1. លាងសាច់ឲ្យស្អាត រួចពន្លះវាប្រមាណជា ១ ស.ម ប្រឡាក់ទឹកស៊ីអ៊ីវ ទឹកត្រី ទុកផ្អាប់ ១-២ ម៉ោង។
  2. ទើបយកទៅអាំងលើចង្រ្កានធ្យូង ដោយប្រើភ្លើងតិចៗ ល្មមដល់ឆ្អិនរហូត ឡើងក្លិនឈ្ងុយ ហើយទើបហាន់ជាចំណិតស្តើងៗ ល្មមមាត់សំរាប់ទទួល ទាន ជាមួយទឹកជ្រលក់។
គ្រឿងផ្សំទឹកជ្រលក់
  • ម្ទេសម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
  • អង្ករលីង (បុកឲ្យម៉ដ្ឋ) ១ ស្លាបព្រាកាហ្វេ
  • ខ្ទឹមក្រហមហាន់ល្អិត ១ ស្លាបព្រាកាហ្វេ
  • ទឹកត្រី ៣ ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ
លាយគ្រឿងទាំងអស់ចូលគ្នាជាការស្រេច។

No comments:

Post a Comment