Pages

សាច់ជ្រូកចៀន




 គ្រឿងផ្សំ
  • សាច់ជ្រូកសាច់សុទ្ធ ៥០០ ក្រាម
  • មើមខ្ទឹម ១ មើម និង ឫសជីវ៉ាន់ស៊ុយ ៣ សសៃ
  • ម្សៅការី ១ ស្លាបព្រាកាហ្វេ និង ម្រេចម៉ដ្ឋ ១/២ ស្លាបព្រាកាហ្វេ
  • ស្ករស ១ ស្លាបព្រាបាយ និង ទឹកត្រី ១ ស្លាបព្រាបាយ
  • ប្រេងខ្យង ១ ស្លាបព្រាបាយ និង ស្រា ស ២ ស្លាបព្រាបាយ
របៀបធ្វើ
  1. បុកមើមខ្ទឹម ម្រេច ចូលគ្នាឲ្យល្អិត។
  2. យកសាច់ជ្រូក លាងទឹក ពន្លះកំរាស់ ប្រហែល ១ ស.ម មកប្រឡាក់គ្រឿងដាក់ទឹកត្រី ស្រា ស ស្ករស ម្សៅការី និង ឫសជីវ៉ាន់ស៊ុយ ឲ្យចូលជាតិសព្វអស់ ហើយផ្អាប់ទុកប្រហែលជា ១ ម៉ោង សឹមយកទៅហាលថ្ងៃ ១ ថ្ងៃ។
  3. បន្ទាប់មក​ យកសាច់ដែលហាលនោះ មកដាក់ចៀនក្នុងខ្ទះដាំប្រេង ឫ ខ្លាញ់ឲ្យក្តៅ ពេលសាច់ឆ្អិនហើយ ស្រង់ឡើងទុកឲ្យស្រោះខ្លាញ់។ 
  4. ទទួលទានជាមួយទឹកជ្រលក់ ទឹកគ្រឿង ទៅតាមចំណង់ចំណូលចិត្ត។

No comments:

Post a Comment