- ឪឡឹក ( ផ្លែមួយពុះជា៤ចំណិត) ១ ចំណិត
- ឃិនឆាយបារាំង (ដើមធំ) ១ ដើម
- ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ និង ទឹកកកដុំ ៥-៦ ដុំ
វិធីធ្វើ
- ឪឡឹកចិតសម្បកចេញ និងពុះជាដុំតូចៗ គឺលៃលកយ៉ាងណាអាចដាក់ចូល ក្នុងឧបករណ៍គាបផ្លែឈើទុកជាការស្រេច។
- ដាក់ដុំឪឡឹកចូលក្នុងឧបករណ៍គាបទឹកផ្លែឈើដោយគាបយកទឹក។ បន្ទប់ មកត្រូវដាក់ឃិនឆាយចូលគាបយកទឹកដូចគ្នា។ ចាក់ដាក់កែវ និង ចាក់ទឹក ក្រូចឆ្មារចូល និង ដាក់ទឹកកកដុំចូលកូរឲ្យសព្វទុកការស្រេច។
ករណីត្រូវយកចិត្តទុកដាក់
- ដោយសារតែផ្លែឪឡឹកមានជាតិផ្អែមស្រាប់ ដូច្នេះពុំចាំបាច់ដាក់ស្ករស បន្ថែមឡើយ។
- សម្បកស្រទាប់ពណ៌ស ដែលសម្បូរទៅដោយជីវជាតិមានកម្រិតខ្ពស់នោះ ដូច្នេះពេលចិតសម្បកយកល្អ គឺចិតតែសម្បកស្រទាប់ក្រៅពណ៌បៃតង បានហើយ។
- ផ្លែឪឡឹកមានផ្ទុកធាតុទឹកច្រើន ហើយក៏សម្បូរទៅដោយជីវជាតិ B1, B2 និង C ជាតិកាល់ស្យូម សូដ្យូម និង ជាតិហ្វូសហ្វ័រ ដែលងាយនឹងកក ត្រជាក់ ដូច្នេះចំពោះអ្នកនាងកញ្ញាដែលទទួលទាន ចូរប្រយត្ន័ប្រយែងកុំ ទទួលទានហួសចំណុះ។
No comments:
Post a Comment