- ផ្លែស្ពឺ ១ ផ្លែ
- ផ្លែមឺឡុង ឬ ត្រសក់ស្រូវទុំ ១២០ ក្រាម
- ទឹកកកដុំ ៥-៦ ដុំ និង ផ្លែប៉ោម ១ ផ្លែ
- ក្រូចឆ្មារ (ផ្លែមួយពុះជា៤ចំណិត) ១ ចំណិត
វិធីធ្វើ
- ផ្លែស្ពឺលាងទឹកឲ្យស្អាត ទើបយកទៅដាក់ត្រាំនៅក្នុងទឹកម្សៅសណ្តែក សៀង បន្ទាប់មកស្រង់ចេញ និងជម្រះទឹកត្រជាក់ធម្មតាម្តងទៀត ទើបកាត់ ជាដុំតូចៗទុកប្រើការ។ ផ្លែមឺឡុងចិតសម្បក និងខ្វេះគ្រាប់ចេញឲ្យស្អាត ហាន់ជាចំណិតតូចៗ។ ផ្លែប៉ោមចិតសម្បកឲ្យស្អាត និងខ្វេះស្នូល ក្រូចឆ្មារ ត្រូវច្របាច់យកទឹកទុកប្រើការ។
- ត្រូវដាក់ផ្លែឈើជាលំដាប់លំដោយ ទៅក្នុងឧបករណ៍គាបផ្លែឈើ ដើម្បី គាបយកទឹក និង ចាក់ចូលក្នុងកែវដោយចាក់ទឹកក្រូចឆ្មារ និង ដាក់ដុំទឹកកកចូលកូរឲ្យសព្វទើបជាការស្រេច។
ផលប្រយោជន៍
ជាតិស្ករនៅក្នុងផ្លែស្ពឺ
គឺមានកម្រិតទាបបំផុត ដោយមួយគីឡូក្រាមគឺផ្ទុក ដោយបរិមាណ ក្តៅត្រឹមតែ ២២០-២៥០ កាឡូរីប៉ុណ្ណោះ។ ប៉ុន្តែសម្បូរទៅដោយ ជីវជាតិ A, B1, B2 និង C
ដែល អាចបំប៉នសុខភាព ជាពិសេសសម្រាប់អ្នកនាង កញ្ញាដែលចង់ឲ្យរាងកាយស្គម ស្រស់ស្អាត។
No comments:
Post a Comment