គ្រឿងផ្សំ
- ត្រីឆ្លូញតូចល្មម ៣០០ ក្រាម
- អំបិលម៉ដ្ឋ ១ ស្លាបព្រាបាយ
- ប្រេង ឫ ខ្លាញ់សំរាប់ចៀន
របៀបធ្វើ
- វះត្រីយកពោះចេញ លាងទឹកឲ្យស្អាត ស្រង់ដាក់កញ្រ្ចែងទុកឲ្យស្រស់ទឹក។
- យកត្រីមកប្រឡាក់អំបិល ផ្អាប់ទុកប្រហែល ១៥ នាទី។
- បន្ទាប់មកយកត្រីដែលប្រឡាក់ហើយនោះ មកជ្រលក់ទឹកម្តងទៀត ដើម្បីលាងអំបិល ដែលលើសច្រើននោះចេញខ្លះ រួចដាក់ឲ្យស្រោះទឹក។
- ដាក់ខ្ទះដាំខ្លាញ់ឲ្យក្តៅ ដោយប្រើភ្លើងល្មមៗបានហើយ បង់ត្រីឆ្លូញប្រឡាក់ចូលចៀន ឲ្យឆ្អិនឡើងពណ៌លឿងស្រួយ ទើបដួសដាក់ចានទុកឲ្យស្រោះខ្លាញ់ រួចទទួលទាន ជាការស្រេច។

No comments:
Post a Comment