Pages

សម្លខ្នុរ


គ្រឿងផ្សំ
  • ត្រីរ៉ស់កាត់កងៗ ៥០០ ក្រាម
  • ខ្នុរខ្ចី ៣០០ ក្រាម
  • ស្លឹកចាភ្លូហាន់ល្អិតៗ ២០០ ក្រាម
  • ស្លឹកវល្លិ៍យៀវបុក ១០ សន្លឹក និង ទឹកត្រី ១ ស្លាបព្រាបាយ
  • ទឹកប្រហុក ២ ស្លាបព្រាបាយ និង ទឹក ៣ ចានចង្កឹះ
គ្រឿងផ្សំ
  • ម្ទេសខ្មាំងក្រៀម ឬ ស្រស់ ៥ គ្រាប់
  • គលស្លឹកគ្រៃហាន់ស្តើង ២ គល់
  • ខ្ទឹមក្រហម ៣ មើម និង អំបិលម៉ដ្ឋ ១/២ ស្លាបព្រាកាហ្វ
បុកគ្រឿងទាំងអស់ចូលគ្នាឲ្យម៉ដ្ឋ
របៀបធ្វើ
  1. បុកស្លឹកវល្លិ៍យៀវហើយពូតជាមួយទឹក ច្រោះយកកាកចេញ។
  2. ដាក់ទឹកវល្លិ៍យៀវ ក្នុងឆ្នាំងដាំឲ្យពុះខ្លាំង រួចបង់គ្រឿងសម្លចូល បន្ទាប់មក បង់ត្រី ខ្នុរខ្ចី ទុកឲ្យពុះដល់ឆ្អិនត្រី ខ្នុរខ្ចី ហើយសឹមបង់ស្លឹកចាភ្លូ ដោយ បន្ថែមគ្រឿងផ្សំទៀត ដូចជាទឹកប្រហុក ទឹកត្រី។ 
  3. ភ្លក់រសជាតិឲ្យដឹងសាបប្រៃល្មមហើយ ដួសទទួលទានជាការស្រេច។

No comments:

Post a Comment