Pages

ក្តាមសេះចំហុយលាយទឹកឃ្មុំ



គ្រឿងផ្សំ
  • ក្តាមសេះ ២ ឬ ៣ ១២០០ក្រាម
  • ខ្ញីម៉ដ្ឋ ៨០ ក្រាម
  • ដើមខ្ទឹម ១៦០ ក្រាម
  • ម្ទេសទុំ ២ ផ្លែ
គ្រឿងផ្សំរសជាតិ
  • ទឹកឃ្មុំ ៤ ស្លាបព្រាបាយ និង ទឹកស៊ីអ៊ីវ ២ កន្លះ ស្លាបព្រាបាយ
  • ស្រា ២ កន្លះ ស្លាបព្រាបាយ និង ប្រេងល្ង ១ ស្លាបព្រាកាហ្វេ

វិធីធ្វើ
  1. ក្តាមសេះបកស្នូកយកស្រកីចេញ និង លាងទឹកឲ្យស្អាត កាត់ជាដុំៗ ដាក់ ចំហ៊ុយឲ្យឆ្អិន ទើបស្រង់ចេញទុកប្រើការ។
  2. ដាក់ខ្លាញ់ ឬ ប្រេងឆា ៣​ ស្លាបព្រាបាយចូលក្នុងខ្ទះ​។ រង់ចាំខ្ទះក្តៅហុយ ផ្សែងទើបចចាក់ខ្ញីម៉ដ្ឋចូលបំពង បន្ទាប់មកចាក់ក្តាមសេះឆ្អិនស្រាប់ ចូលក្នុងខ្ទះ ឆាត្រឡប់ចុះឡើងមួយស្របក់។
  3. ចាក់ដើមខ្ទឹម (កាត់កងៗ) និង​ គ្រឿងផ្សំរសជាតិ និង ម្ទេសទុំ ចូលឆា ត្រឡប់ឲ្យសព្វ ទើបគ្របខ្ទះឲ្យជិត ហើយរំងាស់ប្រហែលជា ៥-៦ នាទី រហូតទាល់តែចូលជាតិគ្នា រួចស្រង់ដាក់ចានទុកជាការស្រេច។

No comments:

Post a Comment