- មាន់ស្រុក ៥០០ ក្រាម និង ត្រឡាចកាត់ដុំតូចៗ ៣០០ ក្រាម
- ដើមខ្ទឹមកាត់កង់ៗ ២ ដើម និង ស្លឹកជីរនាងវង ១ ចានចង្កឹះ
- ស្លឹកក្រូចសើច ៣ សន្លឹក និង ទឹកត្រី ១ ស្លាបព្រាបាយ
- ទឹកប្រហុក ២ ស្លាបព្រាបាយ និង ទឹក ៣ ចានចង្កឹះ
គ្រឿងសម្ល
- ម្ទេសខ្មាំងក្រៀម ឬ ទុំ ៥ គ្រាប់ និង ខ្ទឹមក្រហមហាន់ ៣ មើម
- គល់ស្លឹកគ្រៃហាន់ស្តើងៗ ២ គល់
- ស្លឹកក្រូចសើចហាន់ឆ្មារៗ ៣ សន្លឹក
- អំបិលម៉ដ្ឋ ១/២ ស្លាបព្រាកាហ្វេ
បុកគ្រឿងសម្លទាំងអស់ចូលគ្នាឲ្យម៉ដ្ឋ
របៀបធ្វើ
- លាងមាន់ឲ្យស្អាត រួចកាត់ដុំតូចៗល្មម ។
- ដាំខ្ទះឲ្យក្តៅខ្លាំង ដាក់សាច់មាន់ចូលឆាឲ្យស្ងួតទឹក រួចដាក់គ្រឿងសម្លចូល កូរវារហូតដល់ឡើងក្លិនឈ្ងុយ ទើបដាក់ទឹកត្រីពាក់កណ្តាលកូរឲ្យសព្វ សឹមដាក់ទឹកទុកឲ្យពុះទើបបង់ស្លឹកក្រូច ទឹកប្រហុក ទឹកត្រីដែលសល់ និង ត្រឡាចទុកឲ្យពុះម្តងទៀត ភ្លក់រសជាតិសាប ប្រៃ ល្មមមាត់ហើយទើបបង់ ជីរ និង ដើមខ្ទឹមចូលតាមក្រោយគេ រួចទទួលទានជាការស្រេច។
No comments:
Post a Comment