- សាច់ត្រីរ៉ស់យកស្បែកចេញ ៣០០ ក្រាម
- ដូងទុំកោស ២៥០ ក្រាម និង ស្លឹកចាព្លូហែកជាចំរៀកៗ ១០ សន្លឹក
- ជីរវ៉ាន់ស៊ុយកាត់ខ្លីៗ ២ ដើម និង ស្លឹកក្រូចសើចហាន់ស្តើងៗ ១ ស្លាបព្រាបាយ
- ស្ករស ១ ស្លាបព្រាកាហ្វេ និង ទឹកត្រី ២ ស្លាបព្រាបាយ
ស្លឹកចេកសំរាប់ខ្ចប់ ឫ ក្រដាសអាលុយមីញ៉ូម និងឈើខ្ទាស់
គ្រឿងហ្មុក និង របៀបធ្វើ
- ម្ទេសក្រៀមយកគ្រាប់ចេញ ១០ គ្រាប់
- មើមខ្ទឹមក្រហមហាន់ស្តើងៗ ៥ មើម
- ខ្ទឹម ស ១០ កំពិស និង រំដេង ៣ ចំណិត
- គល់ស្លឹកគ្រៃហាន់ ឫសជីរវ៉ាន់ស៊ុយ មួយមុខៗ ១ ស្លាបព្រាបាយ
- ម្រេច ៥ គ្រាប់ និង អំបិលម៉ដ្ឋ ១/២ ស្លាបព្រាបាយ
បុកគ្រឿងទាំងអស់ចូលគ្នាឲ្យម៉ដ្ឋ
- ពូតយកក្បាលខ្ទិះ ១ចាន រួចលាងត្រីឲ្យស្អាតកាត់ជាកងកម្រាស់ ១/២ស.ម
- យកត្រីមកដាក់ចូល ច្របល់សព្វចូលជាតិនឹងគ្រឿងហ្មុក និង ក្បាលខ្ទិះ រួចសឹមដាក់ ស្លឹកក្រូចសើច ជាក្រោយដោយបន្ថែមស្ករ និង ទឹកត្រី។
- រៀបស្លឹកចេក ឫក្រដាស់អាលុយមីញ៉ូម ដោយដាក់ស្លឹកចាព្លូ រូចដួសត្រីដែលបានលាយ គ្រឿងសព្វខាងលើដាក់ចូលខ្ចប់ឲ្យជិត ខ្ទាស់កន្លះឲ្យជាប់
- ទើបយកទៅអាំងរហូតដល់ត្រីឆ្អិនប្រហែល ១០ នាទី ដោយប្រើកំដៅភ្លើង ល្មមៗបានហើយ ពេលទទួលទាន ទើបរោយជីរវ៉ាន់ស៊ុយពីលើជា ការស្រេច។
No comments:
Post a Comment