Pages

ទឹកគ្រឿងក្តៅ

 


គ្រឿងផ្សំ
  • សាច់គោល្អ សាច់ស្រួយ​ មួយមុខៗ ១០០ ក្រាម
  • ថ្លើម ក្រពះកន្សែង បេះដូង មួយមុខ ១០០ ក្រាម
  • ពងមាន់ ១ ពង និង មីសួ ១ ចាន
  • ស្ពៃក្តោប ១​ ចំហៀង និង ត្រកួនចិន ១០ ត្រួយ
  • ជីរនាងវង ២ មែក រំដេងលីង ៥ ចំណិត
  • គល់ស្លឹកគ្រៃហាន់ស្តើងៗ លីង ១ គល់
  • ស្លឹកក្រូចសើចហាលស្ងួត ៥សន្លឹក អង្ករលីង(បុកឲ្យល្អិត) ១ ស្លាបព្រាបាយ
  • ទឹកត្រី ២ ស្លាបព្រាបាយ និង ទឹកស៊ុប ៤ ចាន
របៀបធ្វើ
  1. លាងសាច់​​ ថ្លើម សាច់ស្រួយ បេះដូង និង ក្រពះកន្សែងទាំងអស់ឲ្យស្អាត ហើយហាន់ជាបន្ទះ ស្តើងៗល្មមមាត់ រៀបដាក់ចាន គោះពងមាន់មួយ ថែមពីលើទៀត។
  2. ត្រាំមីសួឲ្យឡើងទន់ រួចកាត់ខ្លីៗ រៀបដាក់ចានមួយទៀត។
  3. លាងបន្លែទាំងអស់ឲ្យស្អាត កាត់ឲ្យល្មមមាត់រៀបដាក់ចានមួយទៀត។
  4. ដាក់ទឹកស៊ុបក្នុងឆ្នាំងដាំឲ្យពុះ បង់អង្ករលីង ទឹកត្រី។
  5. បុករំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និង ជីរនាងវងបង់ក្នុងទឹកស៊ុប។
  6. ទទួលទានដោយស្រុសបន្លែ និង សាច់ មីសួ ហើយនឹងគ្រឿងក្នុងតាម តម្រូវការ ក្នុងទឹកស៊ុបដែលកំពុងពុះ ដួសដាក់ចានទទួលទានជាមួយទឹក ជ្រលក់។
គ្រឿងផ្សំទឹកជ្រលក់
  • ម្ទេសបុក និងអង្ករលីងបុក មួយមុខៗ ១ ស្លាបព្រាកាហ្វេ
  • ទឹកត្រី​ ទឹកក្រូចឆ្មារ មួយមុខៗ ២ ស្លាបព្រាបាយ
លាយគ្រឿងទាំងអស់ចូលគ្នាជាការស្រេច។
 

No comments:

Post a Comment