- ត្រីអណ្តែងកាត់កង់ៗ ៣០០ ក្រាម
- ទំពាំងជូរ (ពូតទឹកចេញ) ១ ចានចង្កឹះ
- គល់ស្លឹកគ្រៃកាត់ជាកង់ៗ ឫដំឲ្យបែក ២ គល់
- ស្លឹកជីរនាងវង ១/២ ចានចង្កឹះ និង ស្លឹកក្រូចសើច ៣ សន្លឹក
- ទឹកត្រី ២ ស្លាបព្រាលបាយ និង ទឹក ៣ ចានចង្កឹះ
គ្រឿងសម្ល
- ម្ទេសខ្មាំងក្រៀម ឫទុំ ៥ គ្រាប់
- ខ្ទឹមក្រហមហាន់ ៣ មើម
- គល់ស្លឹកគ្រៃហាន់ ១ គល់
- អំបិលម៉ដ្ឋ ១/២ ស្លាបព្រាកាហ្វេ
បុកគ្រឿងសម្លទាំងអស់ចូលគ្នាជាការស្រេច។
របៀបធ្វើ
ដាក់ទឹកដាំឲ្យពុះ
ដាក់គ្រឿងសម្លចូល ដាំមួយសន្ទុះទៀត ដាក់គល់ ស្លឹកគ្រៃ ដាក់ស្លឹកក្រូចសើច
ដាំឲ្យពុះឡើងឈ្ងុយ ទើបដាក់ត្រីអណ្តែង ទំពាំងជ្រក់ ចូលទុកឲ្យពុះម្តងទៀត
រួចបន្ថយភ្លើង ហើយបន្ថែមទឹកត្រីបន្តិច រួចភ្លក់មើលឲ្យល្មម
ហើយបង់ស្លឹកជីរនាងវងចូលជាការស្រេច។
No comments:
Post a Comment