គ្រឿងផ្សំ
- សាច់ទ្រូងមាន់ហាន់ល្មមមាត់ ២០០ ក្រាម
- មង្ឃុតយកតែសាច់ ឫត្រសក់ស្រូវមឺឡុង ១ ពែង
- ខ្ចិះដូងខាប់ល្មមដាក់ដាំឲ្យពុះ ២ ពែង
- ស្ករត្នោត និង ស្លឹកក្រូចសើចហាន់មួយមុខៗ ១ ស្លាបព្រាបាយ
- ម្ទេសចង្អុលមេឃទុំក្រហមហាន់ជាសរសៃឆ្មារ ១-២ ស្កាបព្រាកាហ្វេ
គ្រឿងសម្ល និង វិធីធ្វើ
- រំដេង គល់ស្លឹកគ្រៃ សម្បកក្រូចសើច ខ្ទឹម ស ខ្ទឹមក្រហម ម្ទេសប្លោកក្រៀម ក្នុងបរិមាណសមស្រប បុកចូលគ្នាឲ្យបានជាគ្រឿងសម្លប្រមាណជា ៤ ស្លាបព្រាបាយ។
- រមៀតស្រស់ហាន់ឆ្មារៗ ១ ស្លាបព្រាកាហ្វេ
- បង្គារក្រៀមបុកទុក ២ ស្លាបព្រាបាយ និង កាពិល្អ ១ ស្លាបព្រាបាយ
- បុកគ្រឿងស្ល ៤ ស្លាបព្រាបាយមុននេះ លាយជាមួយបង្គារម៉ដ្ឋ កាពិឲ្យ ចូលគ្នាសព្វ។
- យកខ្ទិះទៅដាំឲ្យពុះ ហើយដាក់គ្រឿងសម្លមុននេះ ចូលឲ្យពុះម្តងទៀត ទើបដាក់សាច់មាន់ តាមក្រោយ កូរចូលគ្នាឲ្យសព្វ រហូតដល់សាច់មាន់ឆ្អិន
- ថែមគ្រឿងដោយទឹកត្រី ស្ករត្តោត។ មុនពេលលើកវាចុះមួយនាទី ត្រូវដាក់ ផ្លែឈើ ស្លឹកក្រូច និង ម្ទេសជាការស្រេច។
No comments:
Post a Comment