Pages

សម្លមាន់ដាក់ល្ពៅ





គ្រឿងផ្សំ
  • សាច់មាន់ស្រុកកាប់ដុំៗ ៥០០​ ក្រាម
  • ល្ពៅកាត់ដុំតូចៗ ៣០០ ក្រាម និង ស្លឹកជីរនាងវងបេះ ២ មែក
  • គល់ស្លឹកគ្រៃកាត់ជាកង់ៗដំឲ្យបែក ១ គល់
  • ស្លឹកក្រូចសើច ៣ សន្លឹក និង ទឹកត្រី ២-៣ ស្លាបព្រាបាយ
  • ទឹកប្រហុក ២-៣ ស្លាបព្រាបាយ និង ទឹក ២-៣ ចានចង្កឹះ
គ្រឿងសម្ល
  • ម្ទេសខ្មាំងក្រៀម ឫទុំក៏បាន ៧-៨ គ្រាប់
  • មើមខ្ទឹមក្រហមហាន់ ៤ មើម
  • គល់ស្លឹកគ្រៃហាន់ឲ្យល្អិត ២ គល់
  • ស្លឹកក្រូចសើចហាន់ឆ្មារៗ ៤ សន្លឹក​ និង អំបិលម៉ដ្ឋ ១/២ ស្លាបព្រាកាហ្វេ
បុកគ្រឿងទាំងអស់ចូលគ្នាឲ្យម៉ដ្ឋ
របៀបធ្វើ
  1. ដាក់ខ្ទះដាំឲ្យក្តៅ ដាក់សាច់មាន់ចូលកូរវាឲ្យស្ងួតទឹក ហើយដាក់គ្រឿងសម្ល ចូលកូរវាឲ្យចូលជាតិជាមួយនឹងសាច់មាន់ ទើបដាក់ទឹកត្រីចូលពាក់កណ្តាល កូរវាឲ្យ ឡើងឈ្ងុយ ទើបបន្ថែមទឹកឲ្យពុះសឹមបង់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច បន្លែល្ពៅទុក។
  2. ដល់ឆ្អិនហើយ បន្ថយភ្លើងឲ្យពុះតិចៗ ដោយបន្ថែមគ្រឿង ទឹកត្រី ទឹកប្រហុក ទុកឲ្យពុះម្តងទៀត ទើបភ្លក់មើលឲ្យល្មម រូចបង់ស្លឹកជីរនាងវង ចូលជាការស្រេច។

No comments:

Post a Comment