Pages

ស្ងោរជ្រក់ផ្សិត





គ្រឿងផ្សំ
  • ត្រីរ៉ស់កាត់ជាកង់ស្តើងៗឫចៀរយកតែសាច់ហាន់ល្មមមាត់ ២ ខាំ
  • ផ្សិតចំបើងមូលៗមិនទាន់រីក ១ ពែង
  • រំដេងហាន់ជារង្វង់ស្តើងៗ ៥ ចំណិត
  • គល់ស្លឹកគ្រៃដំអោយបែក ៣ គល់
  • ខ្ទឹមក្រហមដំអោយបែកល្មម ៣ មើម
  • ជីរវ៉ាន់ស៊ុយហាន់ល្អិត សំរាប់រោយពីលើ ១/២ ពែង
  • ផ្សិតអប្សរ ១ ពែង និង ស្លឹកក្រូច ៥ សន្លឹក
  • ទឹកត្រី ១/៤ ពែង និង ទឹកក្រូចឆ្មារ ១/៤ ពែង
  • ម្ទេសខ្មាំងដំអោយបែកល្មម ៦-៧ គ្រាប់
  • ស្ករត្នោត ១ ស្លាបព្រាកាហ្វេ និង ទឹក ៦ ពែង

វិធីធ្វើ
  1. ដាក់ដាំទឹកដោយប្រើភ្លើងខ្លាំង លុះដល់ទឹកពុះបង់រំដេង គល់ស្លឹកគ្រៃ ខ្ទឹម ក្រហម ស្លឹកក្រូច ទឹកត្រី និង ស្ករ។
  2. រង់ចាំអោយទឹកពុះម្តងទៀត សឹមបង់ត្រីចូល តែហាមកូរ ព្រោះវាធ្វើអោយ ឆ្អាបក្លិនត្រី។ ពេលត្រីឆ្អិនហើយដាក់ផ្សិតចូល ហើយទុកអោយពុះសឹមថែម គ្រឿងផ្សំរសជាតិ ដោយទឹកក្រូចឆ្មារ ម្ទេស។ មុនពេលលើកចុះពីលើចង្រ្កាន ត្រូវរោយជីរវ៉ាន់ស៊ុយ ពីលើជាការស្រេច។

No comments:

Post a Comment