Pages

កន្សោមពងឆាហឹរ





គ្រឿងផ្សំ
  • កោះ ថ្លើមមាន់ ១០០ ក្រាម និង ត្រប់លឿង ៥ ផ្លែ
  • កន្សោមពងទម្ងន់ ២០០ ក្រាម និង ម្រេចខ្ចី ជីរនាងវងមួយមុខៗ ១/២ ចាន
  • ខ្ជាយហាន់សរសៃបណ្តោយៗឆ្មារ និង ទឹក មួយមុខៗ ១/៤ ចាន
  • ស្ករផែន ទឹកត្រី ១ ស្លាបព្រាបាយ និង ប្រេងឆា ៣ ស្លាបព្រាបាយ
គ្រឿងស្ល
  • ម្ទេសខ្មាំងក្រៀម និង ម្រេចគ្រាប់ មួយមុខៗ ៧ គ្រាប់
  • មើមខ្ទឹម ២ មើម និង រំដេងចំណិត ២ ចំណិត
  • គល់ស្លឹកគ្រៃ១/២ ស្លាបព្រាបាយ និង ឫសជីរវ៉ាន់ស៊ុយ ២ ដើម
  • សំបកក្រូចសើចហាន់ឲ្យល្អិត ១/៤ ស្លាបព្រាបាយ
  • ម្ទេសដៃនាងក្រៀម ៣ គ្រាប់ និង គ្រាប់ជីរវ៉ាន់ស៊ុយលីង ១/២ ស្លាបព្រាកាហ្វេ
  • ផ្លែដីផ្លីលីង និង អំបិលម៉ដ្ឋ មួយមុខៗ ១/៤ ស្លាបព្រាកាហ្វេ
បុកគ្រឿងទាំងអស់ចូលគ្នាឲ្យម៉ដ្ឋ
របៀបធ្វើ
  1. លាងកន្សោ​មពង កោះ ថ្លើមឲ្យស្អាត រួចហាន់កោះ ថ្លើមជាដុំតូចៗល្មម។
  2. លាងត្រប់ឲ្យស្អាត រួចពុះជាបួន រួចដាក់ប្រេងចូលខ្ទះ ដាំលើភ្លើងឲ្យក្តៅ សឹមដាក់គ្រឿងបុកហើយចូល ឆាឲ្យឈ្ងុយចាំដាក់កន្សោមពង កោះ ថ្លើម ចូលឆាត្រឡប់ចុះឡើងឲ្យឆ្អិន ដាក់ទឹកបន្តិច ទុកឲ្យពុះមួយសន្ទុះសិន។
  3. ថែមគ្រឿងដោយស្ករ ទឹកត្រី ត្រប់ ម្រេចខ្ចី ខ្ជាយ ឆាឲ្យសព្វល្មមដល់ឆ្អិន ភ្លក់មើលរួចបង់ជីរជាខាងក្រោយ។
សំគាល់ៈ កន្សោមពង គឺយកពងដែលនៅក្នុងខ្លួនមាន់តែម្តង។

No comments:

Post a Comment