- កង្កែប ៣ ក្បាល
- ស្លឹកម្រះព្រៅ ១ ចាន
- ស្ករស ១/២ ស្លាបព្រាកាហ្វេ
- ទឹកត្រី ២ ស្លាបព្រាបាយ និង ប្រេងឆា ២ ស្លាបព្រាបាយ
គ្រឿងឆា
- ម្ទេសខ្មាំងស្រស់ ឫ ក្រៀម ៧ គ្រាប់
- មើមខ្ទឹម ៤ កំពិស
- គល់ស្លឹកគ្រៃហាន់ស្តើងៗ ១ គល់
បុកគ្រឿងទាំងអស់ចូលគ្នា មិនបាច់ម៉ដ្ឋពេកទេ
របៀបធ្វើ
- ពន្លាត់ស្បែកកង្កែប យកគ្រឿងក្នុងចេញ រួចលាងទឹកឲ្យស្អាត ហើយចិញ្រ្ចាំ ឲ្យល្អិត។
- ដាក់ប្រេងឆាក្នុងខ្ទះដុតភ្លើងក្តៅ បង់គ្រឿងដែលបុកហើយចូល ឆាវាឲ្យ ឡើងឈ្ងុយ សឹមដាក់កង្កែបចូល ឆាត្រឡប់ចុះឡើងដល់ឆ្អិន។
- ថែមទឹកត្រី ស្ករស ភ្លក់ដឹងសាបប្រៃ ហើយបង់ស្លឹកម្រះព្រៅ ឆាត្រឡប់ម្តង ទៀតជាការស្រេច។
No comments:
Post a Comment