Pages

សម្លខ្ទិះខ្ចៅ





គ្រឿងផ្សំ
  • ខ្ចៅ ១,៥ ពែង និង ដូង (កោស) ២០០ ក្រាម
  • ស្លឹកក្រូច (ហាន់ឆ្មារៗ) ៥ សន្លឹក

គ្រឿងស្ល
  • រមៀត​១ ថ្នាំងដៃ និង គល់ស្លឹកគ្រៃហាន់ល្អិតៗ ២ គល់
  • ម្ទេសខ្មាំងស្រស់ (តាមចំណូលចិត្ត) ៤០ គ្រាប់
  • ខ្ទឹមក្រហម​ ២ មើម និង ខ្ទឹម ស ១ មើម
  • ម្រេចគ្រាប់ ១ ស្លាបព្រាកាហ្វេ និង ស្ករត្នោត ១ ស្លាបព្រាកាហ្វេ
  • អំបិលម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ និង កាពិ ១ ស្លាបព្រាបាយ
បុកគ្រឿងស្លចូលគ្នាឲ្យល្អិត
វិធីធ្វើ
  1. លាងខ្ចៅឲ្យស្អាត ហើយត្រាំទឹកចោលអោយវាខ្ជាក់ដី។ បន្ទាប់មកកាប់គូទវាចេញ ហើយ ដាក់សម្រស់លើកញ្រ្ចែងអោយស្រោះទឹក។
  2. ពូតដូងអោយបានខ្ទិះមួយពែង។
  3. យកខ្ចិះដូងដាក់ដាំលើភ្លើង ពេលពុះហើយដាក់គ្រឿងស្លចូលមួយស្របក់ សឹមដាក់ខ្ចៅ ចូលតាមក្រោយ។ ពេលខ្ចៅឆ្អិនហើយ សឹមដាក់ស្លឹកក្រូចចូល បិទភ្លើងហើយបរិភោគ ជាមួយបន្លែស្រស់ធ្វើជាអន្លក់។
សំគាល់ៈ កុំរម្ងាស់រហូតដល់ខ្ចិះឡើងប្រេង។ មិនគួរអោយខ្ចៅឆ្អិនពេកទេ ព្រោះពិបាក ជញ្ជក់បឹតសាច់វា ហើយសាច់វារឹងមិនឆ្ងាញ់ទៀតផង។

No comments:

Post a Comment