- សាច់ជ្រូកចិញ្រ្ចាំឲ្យល្អិត ២០០ ក្រាម
- ស្បែកជ្រូកស្ងោរឲ្យផុយហាន់ជាសរសៃឆ្មារៗ ១០០ ក្រាម
- គ្រឿងក្នុងជ្រូកស្ងោរឲ្យឆ្អិនហាន់ស្តើងៗ ១០០ ក្រាម
- មីសួដាក់ត្រាំទឹកឲ្យទន់ រួចកាត់ឲ្យខ្លីៗ ១០០ ក្រាម
- ត្រយូងចេកបកសំបកក្រៅទុកផ្នែកខ្ចីហាន់ស្តើងៗ ១/៤ នៃផ្លែ
- ដើមខ្ទឹមហាន់ទទឹងស្តើងៗនិងជីវ៉ាន់ស៊ុយ១មុខៗ ២ ស្លាបព្រាបាយ
- ម្ទេសដៃនាង ឫចង្អុលមេឃហាន់បញ្ឆិតៗ ១ គ្រាប់
- ស្លឹកជីរអង្កាម ១/២ ចានចង្កឹះ និង អង្ករលីង(បុកឲ្យម៉ដ្ឋ) ២ ស្លាព្រាបាយ
- ម្ទេសម៉ដ្ឋ ២ ស្លាបព្រាកាហ្វេ និង អំបិលម៉ដ្ឋ ១/៤ ស្លាបព្រាកាហ្វេ
- ទឹកត្រី ១ ស្លាបព្រាបាយ និង ទឹកក្រូចឆ្មារ ៣ ស្លាបព្រាបាយ
របៀបធ្វើ
- ដាំខ្ទះលើភ្លើង ដាក់សាច់ទាំងអស់ចូលឆាឲ្យឆ្អិនរួចដាក់ចុះ។
- ច្របល់សាច់ទាំងអស់ជាមួយមីសួ ត្រយូងចេក ថែមគ្រឿង ទឹកត្រី អំបិល ទឹកក្រូចឆ្មារ អង្ករលីង ម្ទេសម៉ដ្ឋ ភ្លក់មើល ហើយរោយ ដើមខ្ទឹម ជីវ៉ាន់ស៊ុយ ច្របល់ឲ្យសព្វ។
- ដូសដាក់ចាន ទទួលទាន រោយជីអង្កាម ម្ទេសដៃនាង ផ្អាប់ជាមួយអន្លក់ស្រស់ៗ ជាការស្រេច។
No comments:
Post a Comment