ភ្លាត្រីអណ្តែង
- ត្រីអណ្តែង ១ ក្បាល ទម្ងង់ ៣០០ ក្រាម
- ដើមខ្ទឹមហាន់ទទឹងស្តើងៗ ២ ដើម
- ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ ស្លាបព្រាបាយ
- រំដេងហាន់ល្អិត ១ ស្លាបព្រាកាហ្វេ
- ស្លឹកជីអង្កាម ១/២ ចានចង្កឹះ
- ស្លឹកក្រូចសើចហាន់ឲ្យល្អិត ២ ស្លាបព្រាកាហ្វេ
- អង្ករលីង (បុកឲ្យល្អិត) ២ ស្លាបព្រាបាយ
- ម្ទេសម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
- ទឹកត្រី ២ ស្លាបព្រាបាយ និង ទឹកក្រូចឆ្មារ ២-៣ ស្លាបព្រាបាយ
របៀបធ្វើ
- កោសរំអិលត្រី
រួចវះពោះលាងឲ្យស្អាត យកទៅអាំងឲ្យឆ្អិនល្មម ហើយបេះយកឆ្អឹង ចេញរួចចិញ្រ្ចាំតិចៗ។
- ប្រឡាក់សាច់ត្រីដែលធ្វើរួចនេះជាមួយអង្ករលីង
ម្ទេសម៉ដ្ឋ រំដេង ដើមខ្ទឹម ស្លឹកខ្ទឹម និង ស្លឹកក្រូចសើច។
- ថែមទឹកត្រី
ទឹកក្រូចឆ្មារ ហើយរោយស្លឹកជីអង្កាម ភ្លក់ឲ្យល្មមតាមត្រូវការ
ទទួលទាន ជាមួយនឹងអន្លក់ខ្ចី ដូចជាស្ពៃក្តោប សណ្តែកកួរ និង ស្លឹកជីនាងវង។
No comments:
Post a Comment