Pages

បក្សីអាំង



គ្រឿងផ្សំ
  • ក្រួច ឬ សត្វបក្សីដ៏ទៃទៀត (បោចរោមអោយស្អាត) ៣ ក្បាល
  • អំបិលម៉ដ្ឋ ១ ស្លាបព្រាបាយ
របៀបធ្វើ
1.       កាត់ក្បាល និង ក្រញ៉ាំជើង យកគ្រឿងក្នុងចោល លាងទឹកឲ្យស្អាត។
2.       យកសត្វស្លាបទាំងនោះ ពុះជាពីរកុំអោយដាច់ រួចប្រឡាក់អំបិលទាំង ៣ ក្បល។
3.​      ក្រោយពេលចូលជាតិសព្វមក ឆ្កាងទទឹងខ្លួន ដាក់អាំងលើភ្លើងតិចៗ រហូតដល់ឆ្អិនឡើងពណ៌ក្រហមក្រៀមល្អ​ ហើយទទួលទានជាមួយនឹង ទឹកជ្រលក់។
គ្រឿងផ្សំទឹកជ្រលក់
  • ម្ទេសបុក ១ ស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ១​ ស្លាបព្រាបាយ
ផ្សំគ្រឿងទាំងអស់ចូលគ្នាជាការស្រេច។

No comments:

Post a Comment