Pages

មាន់ដុតចំបើង


គ្រឿងផ្សំ
  • មាន់ស្រែ ទម្ងន់ប្រហែលជា ១ គ.ក្រ ១ ក្បាល
  • មើមខ្ទឹម ៥ កំពិស និង ឫសជីរវ៉ាន់ស៊ុយ ៥ ឫស
  • គល់ស្លឹកគ្រៃដំបែក ៣-៤ គល់ និង ម្រេចគ្រាប់ ១០ គ្រាប់
  • អំបិលម៉ដ្ឋ​ ១ ស្លាបព្រាកាហ្វេ និង ទឹកត្រី ២ ស្លាបព្រាបាយ
របៀបធ្វើ
  1. បុកមើមខ្ទឹម ឫសជីរ អំបិល និង ម្រេច ចូលគ្នាឲ្យល្អិត។
  2. លាងមាន់ យកគ្រឿងក្នុងចេញឲ្យស្អាត។
  3. យកមាន់មកប្រឡាក់គ្រឿងដែលបុក ហើយលាយជាមួយទឹកត្រី​ឲ្យសព្វ ទាំងក្នុងទាំងក្រៅ រួចយកគល់ស្លឹកគ្រៃមក ឆ្មូលញ៉ុកចូលក្នុងខ្លួនមាន់ ហើយដេរភ្ជិតឲ្យស្អាត។
  4. វិធីដុតយកឈើមកដោតមាន់ ដោយបន្សល់ចុងម្ខាងសំរាប់ដោតទៅនឹងដី ហើយយកសំបកប៉ោតមកគ្របពីលើ ទើបយកចំបើងមកគរលើសំបកប៉ោត ឲ្យលិចទៀតហើយសឹមដុតចំបើង ឲ្យឆេះទ្រលោមឡើងលិចប៉ោតនោះ ប្រហែលជា ១៥ ទៅ ២០ នាទី ចាំលើកសំបកប៉ោតចេញ។
  5. ពេលនោះមាន់ឆ្អិនល្អ ហើយដាក់ចាន ទទួលទានជាការស្រេច។
សំគាល់ៈ ការគ្របសំបកប៉ោតពីលើមាន់ គឺការពារកុំឲ្យកុំឲ្យកំទេចចំបើងធ្លាក់ លើមាន់ដែលយើងដុតផង និង​ រក្សាកំដៅឲ្យបានក្តៅល្អ ក្នុងការចំអិន ថែមទៀតផង។

No comments:

Post a Comment