Pages

បុកល្ហុង និង ម្កាក់





គ្រឿងផ្សំ
  • ផ្លែល្ហុងចិតសំបកស្អាត សាប់បណ្តោយផ្លែ ១ ចាន
  • ប៉េងប៉ោះ ឡេវអាវតូចៗ ១០ ផ្លែ
  • ផ្លែម្កាក់ទុំ ១ ផ្លែ
  • ម្ទេសខ្មាំងស្រស់ ១០ គ្រាប់
  • មើមខ្ទឹម ៥ កំពិស
  • ទឹកត្រី ១/២ ស្លាបព្រាបាយ
  • ទឹកប្រហុកឆ្អិន ១ ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ១-២ ស្លាបព្រាបាយ
របៀបធ្វើ
  1. បុកមើមខ្ទឹម ម្ទេស ឲ្យល្អិត។
  2. ដាក់ម្កាក់ពុះជាចំណិតធំៗ ល្ហុង ប៉េងប៉ោះ បុកវាតិចៗល្មមចូលជាតិ។ 
  3. បន្ថែមគ្រឿងដោយទឹកក្រូចឆ្មារ ទឹកត្រី ទឹកប្រហុក ហើយបុលច្របល់វា ឲ្យសព្វ រួចភ្លក់មើលរសជាតិជូរ ប្រៃ យ៉ាងណាទៅតាមចំណង់ចំណូលចិត្ត ទទួលទានជាមួយស្ពៃក្តោប សណ្តែកកួរ ត្រកួនខ្ចី ស្ពៃស ក្តាត ជីរវ៉ាន់ស៊ុយ ក៏បាន។

No comments:

Post a Comment