Pages

បាយបំពងនិងណែមសុទ្ធ





គ្រឿងផ្សំ
  • បាយខ្សាយ ២​ ចាន និង ពងមាន់ ១ គ្រាប់
  • ទឹកត្រី ២ ស្លាបព្រាបាយ និង ប្រេងឆា ៣ ចាន
គ្រឿងបំពង
  • ម្ទេសក្រៀម យកគ្រាប់ចេញរួចដាក់ត្រាំទឹក ៣-៤ គ្រាប់
  • ខ្ទឹមក្រហមហាន់ស្តើងៗ ៣ មើម និង​ ខ្ទឹម ស ១៥ កំពិស
  • រំដេងហាន់ល្អិតៗ ២​ ចំណិត និង គល់ស្លឹកគ្រៃហាន់ ១/២ គល់
របៀបធ្វើ
  1. បុកគ្រឿងបំពងទាំងអស់ចូលគ្នាឲ្យម៉ដ្ឋ ដាក់បាយចូលបុកថែមទៀត រហូត ដល់ឡើងស្អិត ដាក់ទឹកត្រី វាយពងមាន់ បុកច្របល់ឲ្យចូលជាតិគ្នា ទើប ពូតជាដុំៗ រាងមូលសំប៉ែត។
  2. ដាក់ប្រេងឆាចូលក្នុងខ្ទះ ដាក់ដាំលើភ្លើងឲ្យក្តៅ ដោយកំដៅល្មមៗបាន ហើយបង់ ដុំបាយពូតខាងលើនេះ ចូលបំពឲ្យឆ្អិនឡើងពណ៌លឿង ដួសឡើងទុកឲ្យស្រោះខ្លាញ់ ជាការស្រេច។

No comments:

Post a Comment