Pages

អន្ទង់ឆាហឹរ





គ្រឿងផ្សំ
  • អន្ទង់ ៥០០ ក្រាម
  • ស្លឹកម្រះព្រៅ ១ ចាន
  • ស្ករស ១/២ ស្លាបព្រាកាហ្វេ
  • ទឹកត្រី ៣ ស្លាបព្រាបាយ
  • ប្រេងឆា ២ ស្លាបព្រាបាយ

គ្រឿងឆា
  • ម្ទេសខ្មាំងស្រស់ ឫ ក្រៀម ៥-៦ គ្រាប់
  • គល់ស្កឹកគ្រៃហាន់ស្តើងៗ ២ ស្លាបព្រាបាយ
« បុកគ្រឿងស្លចូលគ្នាឲ្យម៉ដ្ឋ
របៀបធ្វើ
  1. ធ្វើអន្ទង់ឲ្យស្អាត រួចកាត់ជាកង់ៗ។
  2. ដាក់ប្រេងឆាក្នុងខ្ទះដុតភ្លើងក្តៅ បង់គ្រឿងដែលបុកហើយចូល ឆាវាឲ្យឡើងឈ្ងុយ សឹមដាក់អន្ទង់ចូលឆាត្រឡប់ចុះឡើងដល់ឆ្អិន។
  3. ថែមទឹកត្រី ស្ករស ភ្លក់ដឹងសាបប្រៃ ហើយបង់ស្លឹកម្រះព្រៅ ឆាត្រឡប់ម្តង ទៀតជាការស្រេច។

No comments:

Post a Comment