- ត្រសក់ធុនតូច ២ ផ្លែ
- ម្នាស់ (ផ្លែមួយពុះជា៤ ចំណិត) ១ ចំណិត
- ស្ពៃក្រញាញ់ក្តោប ២ សន្លឹក
- ទឹកស្ករ ២ ស្លាបព្រាបាយ និង ទឹកកក ៤-៥ ដុំ
វិធីធ្វើ
- ត្រសក់លាងទឹកឲ្យស្អាត និង ហាន់ជាចម្រៀកកង់តូចៗ។
- ស្ពៃក្រញាញ់ក្តោបលាងទឹកឲ្យស្អាត និងហាន់ជាចម្រៀកតូចៗ ម្នាស់ចិត សម្បកឲ្យស្អាត និងហាន់ជាបន្ទះស្តើងៗ។
- ដំបូងត្រូវដាក់ស្ពៃក្រញាញ់ ចូលទៅក្នុងឧបករណ៍គាបផ្លែឈើ និង ជាបន្តបន្ទាប់ដាក់ម្នាស់ និង ត្រសក់គាបយកទឹកទុកប្រើការ។
- ក្រោយពីបានទឹកបន្លែផ្លែឈើដាក់ក្នុងកែវ ទើបចាក់ទឹកស្ករ និងដាក់ដុំ ទឹកកកចូល ហើយកូរឲ្យសព្វទុកជាការស្រេច។
ផលប្រយោជន៍
ស្ពៃក្រញាញ់ក្តោបសម្បូរទៅដោយជីវជាតិ
B1 និង C ព្រមទាំងសំបូរជាតិ កាល់ស្យូម ដែក និង ប៉ូតាស្យូម
ដែលជាសារធាតុ អាចប៉ូវឆ្អឹង និង ជួយបំប៉នអ្នក ជំងឺខ្វះឈាម។ ប៉ុន្តែដោយជារឿយៗ
គេនិយមយកវាមកចម្អិនធ្វើជាអាហារ ទើប បាត់បង់នូវជីវជាតិអស់។
ដូច្នេះក៏មានគេយកវាមកធ្វើជាអន្លក់ស្រស់ផ្ទាប់ដូចជា សាឡាត់ ឫ គាបយកទឹកស្រស់ ក៏ជាវិធីល្អមួយដែរ។

No comments:
Post a Comment